អតីតគ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea និងក្រុមជម្រើសជាតិហូឡង់ លោក Guus Hiddink នោះបានប្រកាសចូលនិវត្ត ពីអាជីពជាគ្រូបង្វឹកហើយ ក្រោយបានធ្វើការនេះ អស់រយៈពេលជាច្រើនទសវត្ស។

បុរសវ័យ៧៤ឆ្នាំរូបនេះ បានប្រកាសអំពី ការសម្រេចចិត្តរបស់គាត់ នៅក្រោយបរាជ័យនៃការដឹកនាំ ក្រុមជម្រើសជាតិ Curacao ក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក សម្រាប់ឆ្នាំ២០២២ ដែលនឹងប្រព្រឹត្តទៅ នៅក្នុងប្រទេសកាតា។
លោក Hiddink បច្ចុប្បន្នជាគ្រូបង្វឹកបណ្តោះអាសន្ន ជំនួយលោកPatrick Kliuvert ដែលបានដកខ្លួនចេញ ពេលឆ្លងវិរុសកូវីដ បានបញ្ជាក់ថាលោកបានពិភាក្សា ជាមួយនឹងប្រធានសហព័ន្ធ
រួចរាល់ កាលពីថ្ងៃម្សិលមិញ ហើយពួកយើងឈានមកដល់ ការសម្រេចចិត្តចុងក្រោយរួមមួយ ជាមួយគ្នាថាគាត់ នឹងមិនបន្តតំណែងនេះទៀតនោះឡើយ ហើយក៏ដល់ពេលចុងក្រោយ នៃអាជីពរបស់គាត់ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
