កីឡា

Tuchel អះអាងថា ពិតជាបានព្យាយាម ចរចាដើម្បីទិញ Kounde ពិតមែន

ព័ត៌មានអំពីការចរចាដោយបរាជ័យ ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធបារាំង Kounde ពីក្លឹប Sevilla បានកើតឡើងភ្លាម ក្លឹបតោខៀវ Chelsea ក៏បានងាកគោលដៅភ្លាម ទិញបាន Saul Niguez ជំនួសវិញពីក្លឹប AT Madrid។

នៅក្រោយចប់កិច្ចការងារ រដូវក្តៅហើយនោះ គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel បានប្រកាសអះអាងថា ក្លឹបនិងលោកគឺពិតជាបានព្យាយាម ក្នុងការចរចានាំយកកីឡាករ Jules Kounde វ័យ២២ឆ្នាំរូបនេពិតមែន កាលពីរដូវក្តៅ ប៉ុន្តែមិនបានជោគជ័យឡើយ។

ទោះបីជាយ៉ាងណាក្តី នៅនាទីចុងក្រោយ Chelsea បានធ្វើបានសម្រេច នូវកុងត្រាខ្ចីជើងកីឡាករ Saul Niguez ពីក្លឹបយក្សអេស្បាញ AT Madrid ជំនួសវិញ ព្រមទាំងជម្រើសទិញដាច់ នៅរដូវកាលបន្ទាប់ផងដែរ។

គួរឲ្យដឹងដែរថា កន្លងមកគ្រូរបស់ក្លឹប Sevilla លោក Julen Lopetegui ក៏បានបញ្ជាក់ហើយដែរថា ក្លឹបទាំងឡាយដែលមានបំណងចង់បាន Kounde សុទ្ធតែមិនអាចបំពេញតាមការទាមទារ នូវតម្លៃខ្លួនពីសំណាក់ក្លឹប Sevilla ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top