ក្លឹបយក្សអេស្បាញ Real Madrid នៅក្នុងការប្រកួតទី៤ នៅលីគអាចទទួលបាន ៣ពិន្ទុសាជាថ្មី ក្រោយយកឈ្នះលើក្រុម Celta Vigo យ៉ាងចាស់ដៃ ក្នុងលទ្ធផលដល់ទៅ ៥ទល់នឹង២។
៥គ្រាប់កើតឡើងដំបូង តាំងតែពីនាទីទី២៤ ដោយកីឡាករ Benzema ហើយគ្រាប់ទី២ដោយ Benzema ដដែលនៅនាទីទី៤៦ តង់ទី២ និងបន្តបន្ទាប់ដោយកីឡាករ Junior នៅនាទីទី៥៤គ្រាប់ ទី៤ដោយកីឡាករចំណូលថ្មី Camavinga នៅនាទីទី៧២ ហើយគ្រាប់ទី៥ គឺជាគ្រាប់បាល់ហ៊ែតទ្រីក របស់ Benzema នៅនាទីទី៨៧ ជាបាល់ពិន័យ ១១ម៉ែត្រ។
ជាលទ្ធផលនៅសប្តាហ៍ទី៤នេះ Real Madrid ស្ថិតនៅកំពូលតារាងមាន១០ពិន្ទុ តាមពីក្រោយដោយ Valencia មាន១០ពិន្ទុ ដូចគ្នាហើយ AT Madrid នៅលេខ៣ក៏១០ពិន្ទុដែរ ខណៈដែល Barcelona កំពុងនៅលេខរៀងទី៧ មាន៧ពិន្ទុតែនៅសល់១ ប្រកួតក្នុងដៃនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី