កីឡាករប៉ទុយហ្គាល់ CR7 ដែលទីបំផុត អាចត្រឡប់មកបង្ហាញខ្លួនសាជាថ្មី ក្នុងលីគកំពូលអង់គ្លេស កាលពីចុងសប្តាហ៍កន្លងមកនោះ គឺបានធ្វើឲ្យអ្នកគាំទ្រ រីករាយនិងរំភើបខ្លាំងមែនទែន ហើយជាពិសេសនៅពេលដែលគាត់ អាចស៊ុតបញ្ចូលទី បានទៅដល់២គ្រាប់ ក្នុងការប្រកួតនេះផងដែរ។

លោក Ole Solskjaer គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Man UTD ទោះបីជាយ៉ាងណាក្តីបានលើកឡើងថានឹងមិនអាចដាក់ឲ្យ CR7 ចូលលេងនៅក្នុងគ្រប់ការប្រកួតនោះឡើយ ហើយលោកបញ្ជាក់ថា នឹងធ្វើការគ្រប់គ្រង ពេលលវេលារបស់គាត់ ឲ្យបានម៉ត់ចត់បំផុត។
លោកបន្តថា CR7 នឹងអាចអវត្តមាន ក្នុងការប្រកួតខ្លះៗរបស់ក្រុម នៅក្នុងលីគហើយទំនងជា ដាក់កីឡាករវ័យ៣៦ឆ្នាំរូបនេះ តែនៅក្នុងការប្រកួតសំខាន់ៗប៉ុណ្ណោះ ដូចជាប៉ះនឹងក្រុមធំៗ ឬការប្រកួត Champion League ជាដើម៕ ប្រែសម្រួល៖ស៊ុនលី
