កីឡា

Phillips ស្ថិតនៅក្នុងគោលដៅថ្មី របស់ Man City

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹក របស់ក្លឹប Man City លោក Pep Guardiola នៅពេលនេះ បានបង្ហាញអំពីគោលបំណង ក្នុងចង់បានកីឡាករ ខ្សែការពារឆ្នើមម្នាក់ របស់ជម្រើសជាតិអង់គ្លេស ដែលកំពុងលេងឲ្យ Leeds UTD ។

កីឡាករ Kalvin Phillips នឹងអាចក្លាយទៅជាកីឡាករ ចំណូលថ្មីម្នាក់ទៀត របស់ក្លឹបមេឃខៀវ Man City ក្នុងតំណែងជាកីឡាករ ខ្សែបម្រើការពារ និងសម្រាប់រដូវ កាលនេះនៅក្រោយ ពេលដែលបានបង្ហាញទំរង់ លេងបានយ៉ាងល្អឥតខ្ជោះ ជាពិសេសនៅក្នុងជម្រើសជាតិផង និងនៅក្លឹបផង។

ទើបបានឡើងមកលីគ កំពូលអង់គ្លេស Premier League វិញភ្លាម Phillips បានទទួលឱកាស ក្នុងការបង្ហាញខ្លួន លេងឲ្យជម្រើសជាតិ អង់គ្លេសភ្លាមផងដែរនិងបានបង្ហាញស្នាដៃ ជាច្រើនតាមរយៈការប្រកួត ជាបន្តបន្ទាប់ឲ្យតោបីអង់គ្លេស ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top