ក្លឹប Barcelona កំពុងជួបវិបត្តិលក់សំបុត្រមិនអស់ក្នុងការប្រកួត Champions League ដំបូងរបស់ពួកគេទល់នឹង Bayern Munich ក្នុងកីឡដ្ឋាន Camp Nou ក្រោយអវត្តមាន Lionel Messi។
ក្នុងជំនួបធំនារាត្រីនេះ គេអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនា ត្រឹមតែ៤ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona បាននៅសល់សំបុត្រជាច្រើនពាន់សន្លឹក។ សំបុត្រសរុបលក់អស់៣១ ២១៣សន្លឹក នេះមានន័យថាសំបុត្រជិត ៨០០០សន្លឹកផ្សេងទៀតគឺនៅសល់។
សំបុត្រសម្រាប់ការចូលទស្សនាប្រកួតរវាង Barca និង Bayern មានតម្លៃចាប់ពី១២៩ដុល្លារ ដល់ ២៣៥ដុល្លារ។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់កំពុងពិបាកទាក់ទាញអ្នកទស្សនា ក្រោយ Messi ចាកចេញទៅកាន់ PSG។
នេះគឺជាជំនួបសងសឹក និងជាការប្រកួត UCL ដំបូងដែល Barcelona គ្មានវត្តមាន Messi។ កាលពីឆ្នាំមុន Barca បានចាញ់ Bayern ដល់ទៅ ២-៨ ដែលជាបរាជ័យធំបំផុតក្នុងការប្រកួតពាននៅអឺរ៉ុបរបស់ពួកគេ៕
ប្រភព៖ http://sabay