កីឡា

Chiellini ជឿជាក់ថាក្លឹប នឹងក្លាយជាសម័យរបស់ Dybala វិញក្រោយ CR7 ចាកចេញ

កីឡាករខ្សែការពារឆ្នើមសញ្ជាតិអ៊ីតាលីនិងក្លឹប Juventus ម្នាក់បានធ្វើការលើកឡើងថា ក្លឹបរបស់ខ្លួននឹងអាចប្រជែងតំណែងកំពូលក្នុងលីគបានជាធម្មតានៅរដូវកាលនេះទោះបីជាមានការចាកចេញរបស់ CR7 ក្តី។

Giorgio Chiellini បានសារភាពថាក្លឹប Juventus កាលពីមុនបានផ្តោតយកចិត្តទុកដាក់ខ្លាំងពេកទៅតែលើវត្តមានរបស់
កំពូលកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo ប៉ុន្តែមកដល់រដូវកាលនេះវាគឺត្រូវបានបញ្ចប់ទៅហើយ។

លោកបន្តថា Paulo Dybala នឹងចូលខ្លួនមកជំនួសតំណែងមួយនេះនិងក្លាយទៅជាកីឡាករឆ្នើមតំណាងឲ្យក្លឹបនិងក៏ជាមនុស្សដ៏សំខាន់សម្រាប ក្លឹបក្នុងការបន្តលើកពានទាំងក្នុងស្រុកនិងក្រៅស្រុកផងដែរ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top