The Goal នៅថ្ងៃនេះ បានសរសេរថាកីឡាករ ខ្សែប្រយុទ្ធឆ្នើមអង់គ្លេស Harry Kane នៅសប្តាហ៍នេះបានបង្ហាញ
ពីបំណងចង់ពិភាក្សាគ្នាបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប Spurs បូករួមជាមួយនឹងលក្ខខណ្ឌ បន្ថែមមួយចំនួនផង។
ជាលទ្ធផលដែលបានមកពីក្រោយព័ត៌មាន នៃការចាកចេញជាច្រើនកាលពី រដូវក្តៅកន្លងមកនេះជាពិសេស ជាមួយនឹងក្លឹបមេឃ
ខៀវ Man City ដែលតែងតែបានដាក់សំណើរម្តងហើយម្តងទៀត សុំទិញយក Kane ពី Spurs។

ទោះបីជាយ៉ាងណាក្តីនៅក្នុងលក្ខខណ្ឌ ដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃកុងត្រាថ្មីនេះ ត្រូវបានគេជឿជាក់ថា នឹងមិនមានការដាក់បន្ទុក
សម្រាប់តម្លៃខ្លួនកីឡាករទៀតឡើយ ដែលមានន័យថាកីឡាករអាចធ្វើការចាកចេញនៅក្នុងតម្លៃ ដ៏សមរម្យមួយនាពេលអនាគត៕
ប្រែសម្រួល៖ស៊ុនលី
