កីឡា

Bayern Munich លត់ Barcelona ដើម្បីបញ្ជាក់ថា ក្រុមអេស្បាញនេះ អស់លទ្ធភាព ប្រជែងពានអ៊ឺរ៉ុប ទៀតឡើយ

ក្លឹបជើងឯកអាល្លឺម៉ង់ Bayern Munich នៅក្នុងការប្រកួតពានរង្វាន់ Champion Leagues កាលពីយប់មិញនេះ បានធ្វើបាបក្រុមអេស្បាញ
Barcelona សាជាថ្មីទៀតហើយ ក្នុងលទ្ធផលដល់ទៅ៣ទល់នឹង០ នៅក្នុងទឹកដីប្រទេសអេស្បាញតែម្តង។

ក្រុមអ្នកគាំទ្របាននាំគ្នាអន់ចិត្ តនិងខឹងសំបារយ៉ាងខ្លាំង សម្រាប់ការបរាជ័យលើកនេះនៅក្នុងទឹកដី Camp Nou ខ្លួនឯងផងពិសេសនោះគឺថាការប្រកួតកន្លងមកនាពេល ចុងក្រោយ Bayern Munich គឺបានលត់ Barcelona ដូចគ្នានេះដែរក្នុងលទ្ធផលដល់ទៅ៨ទល់នឹង២ផងដែរ។

មានអ្នកគាំទ្រម្នាក់ក្នុងចំណោមនោះ បានថែមទាំង ធ្វើការលើកបដាដែលនិយាយថា Koeman ត្រូវចាកចេញពីក្លឹបផង។ប៉ុន្តែអ្វីដែលជារឿងសំខាន់នៅពេលនេះនោះគឺថា វាគ្រាន់តែជាការប្រកួតបើកឆាក ដំបូងរបស់ Barcelona នៅក្នុងវគ្គចែកពូល Champion Leagues ប៉ុណ្ណោះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top