ខ្សែប្រយុទ្ធ Cristiano Ronaldo បានឱ្យអាវទៅស្ត្រី ជាសន្ដិសុខ ការពារម្នាក់ ដែលត្រូវ១បាល់ របស់គេរហូតដួលសន្លប់ អំឡុងពេលកម្ដៅសាច់ដុំមុនការប្រកួតទល់ក្រុម Young Boys ក្នុងពានរង្វាន់ UEFA Champions League ។
មុនការប្រកួតចាប់ផ្ដើម អំឡុងពេលកម្ដៅសាច់ដុំ Ronaldo បានស៊ុតបាល់មួយជើងហោះទៅចំស្ត្រីម្នាក់ដែលកំពុងឈរការពារអ្នកគាំទ្រខាងក្រៅទីលានប្រកួត។ ១បាល់យ៉ាងលឿន នោះបានធ្វើឱ្យស្ត្រីរូបនោះដួលសន្លប់ KO ហើយ Ronaldo ក៏បានចូលទៅមើល សុខទុក្ខផងដែរ ។ ក្រោយពីដឹងថា មិនធ្ងន់ធ្ងរហើយ រូបគេក៏បានផ្ដល់អាវមួយ ជាការសុំទោសផងដែរ។
រំលឹកថា ក្នុងការប្រកួតខាងលើនេះដែរ ខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ ក៏រកបាន១គ្រាប់ ឱ្យក្រុមបិសាចក្រហម Manchester United ផងដែរ ប៉ុន្តែសោកស្ដាយក្រោយពីក្រុមមានសមាជិក កាតក្រហមម្នាក់ទៅ ក៏ត្រូវក្រុម Young Boys វាយបកវិញ រហូតឈ្នះក្នុងលទ្ធផល ២-១៕