ភ្នំពេញ ៖ គិតមកទល់ពេលនេះ មានរយៈពេលជិត ២ឆ្នាំហើយ ដែលអតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា បានភ្ជាប់ពាក្យ ប៉ុន្តែពុំដែលបានបង្ហាញ មុខអនាគត ស្វាមីឱ្យទស្សនិកជន បានស្គាល់ឡើយ បើទោះជានៅថ្ងៃភ្ជាប់ពាក្យ របស់នាងក៏ដោយ ។
ចាំបានថា កាលពីចុងខែធ្នូ ឆ្នាំ ២០២០ កន្លងទៅ អតីតបវរកញ្ញា និងជាតារាសម្ដែងស្រីរូបនេះ ក៏ធ្លាប់បានទម្លាយរូបភាព Pre-Wedding ម្ដង រួច មក ហើយ ប៉ុន្តែជារូបភាព ដែលនាងឈរថតតែម្នាក់ឯង ក្នុងឈុតកូនក្រមុំ ដោយ នៅតែមិនបានបង្ហាញ មុខគូដណ្ដឹងរបស់ នាងឡើយ ។ ហេ តុ នេះ ហើយ បានធ្វើឱ្យមហាជនអ្នកគាំទ្រ មានចម្ងល់ជាខ្លាំង ថាអ្វីជាមូលហេតុ ដែលធ្វើឱ្យស្រីស្អាតរូបនេះ មិនហ៊ានបង្ហាញ មុខអនាគត ស្វាមី បែបនេះ ។
ជាមួយគ្នានេះដែរ ដើម្បីកុំឱ្យមាន មន្ទិលសង្ស័យ កាលពីពេលថ្មីៗនេះ ហេង ចន្ថា ក៏បានទម្លាយរូបថត Pre-wedding របស់នាងជាថ្មីម្ដងទៀត តាមរយៈគណនីហ្វេសប៊ុក ហើយលើកនេះ នាងក៏បានបង្ហាញគូដណ្ដឹងពេញៗតែម្ដង ។
ក្នុងនោះ គេឃើញថា នាងបានបញ្ចេញរូបភាពជាច្រើនសន្លឹកកាត់តភ្ជាប់គ្នា ដែលជារូបភាពថតជាមួយ នឹងអនាគត ស្វាមីយ៉ាងផ្អែម ល្ហែមក្នុង ឈុ ត កូនក្រមុំ កូនកំលោះ ដែលមហាជនគិតថា ជាឈុតថត Pre-Wedding ដោយឃើញថាគូដណ្ដឹងរបស់នាង មានមុខមាត់ រូបរាង ពិត ជាស្រស់សង្ហាខ្លាំង មិនចេញតួកុនប៉ុន្មានឡើយ ។ ប៉ុន្តែយ៉ាងណាក៏ដោយអត្តសញ្ញាណ លម្អិតរបស់បុរសម្នាក់នេះ នៅតែលាក់ជិតឈឹងដដែល គ្រាន់តែដឹងថា ជាមនុស្សក្រៅសង្គមសិល្បៈ ។
សូមបញ្ជាក់ថា អតីតបវរកញ្ញាគ្រងមកុដ Miss Grand Cambodia 2016 ហេង ចន្ថា និងគូដណ្ដឹង បានធ្វើពិធី ភ្ជាប់ពាក្យ ដ៏ធំដុំមួយ កាលពីខែឧសភា ឆ្នាំ ២០២០ កន្លងទៅ ប៉ុន្ដែមិនទាន់ដឹងនៅឡើយទេថា តើពួកគេទាំងពីមានគម្រោងរៀបការ នៅពេលណា ៕


ដោយ៖ ម៉ានី
