កីឡា

Bellingham បំបែកកំណត់ត្រារបស់ Mbappe នៅ Champion Leagues

កីឡាករខ្សែប្រយុទ្ធអង់គ្លេស Jude Bellingham នៅក្នុងការប្រកួតយប់មិញនេះ បានក្រៅតែពី បានស៊ុតបញ្ចូលទីបាន១គ្រាប់ហើយនោះ
ក៏បានបំបែកកំណត់ត្រាថ្មីមួយ ដែលធ្លាប់កាន់កាប់ ដោយកីឡាករ Mbappe ផងដែរ។

Jude Bellingham បានក្លាយទៅជាកីឡាករវ័យក្មេងជាងគេបំផុត លើលោកអាចស៊ុតបញ្ចូលទីជាប់គ្នា២ប្រកួត ក្នុងការប្រកួត Champion Leagues ក្នុងវ័យទើបតែ១៨ឆ្នាំ៧៨ថ្ងៃខណៈដែល Mbappe ធ្លាប់ធ្វើបានកាលពីពេលនៅ Monaco ក្នុងឆ្នាំ២០១៧ក្នុងពេលដែលគាត់មានអាយុ១៨ឆ្នាំ៨៥ថ្ងៃ។

ក្រៅពីនោះ Bellingham ក៏បានបំបែកកំណត់ត្រាជាកីឡាករវ័យក្មេងជាងគេបំផុត របស់អង់គ្លេសដែលអាចស៊ុតបញ្ចូលទីក្នុងការប្រកួត Champion Leagues ក្រៅទឹកដីដែលធ្លាប់ធ្វើ បានដោយកីឡាកររបស់ហង្សក្រហម Trent Arnold កាលពីឆ្នាំ២០១៧ក្នុងពេល ដែលគាត់ មានអាយុ១៩ឆ្នាំ១០ថ្ងៃ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top