កីឡា

ឈប់​ខឹង​បាន​អត់? Lingard ចេញ​មុខ​សុំ​ទោស ​អ្នក​គាំទ្រ United ចំពោះ​កំហុស​នៅ UCL

ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard បាន​ចេញ​មុខ​សុំទោស ​ទៅ​កាន់​អ្នក​គាំទ្រ​របស់ Manchester United ទាំង​អស់ សម្រាប់​កំហុស ​ដែល​បង្ក​ឡើង​​ក្នុង​ការ​ប្រកួត UCL ទល់​នឹង Young Boys។

Lingard បាន​សាង​កំហុស​បោះ​បាល់ ​ទៅ​ក្រោយ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Theoson Siebatcheu របស់ Young Boys ឆក់​ឱកាស​ ទាត់​បាល់​​បញ្ចូល​ទី​​​យក​ជ័យជម្នះ ២-១​នៅ​ចុង​ម៉ោង​លើ United ។ ក្រោយ​រឿង​នេះ​កើត​ឡើង កីឡាករ​សញ្ជាតិ​ អង់គ្លេស​រង​ការ​រិះគន់​យ៉ាង​ខ្លាំង ​លើ​បណ្ដាញ​សង្គម។

យ៉ាងណាមិញ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ Lingard បាន​បង្ហោះ​សារ​មួយ​សុំ​ទោស ​ទៅ​កាន់​អ្នក​គាំទ្រ ។ ក្នុង​សារ​​នោះ​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អង្គារ ​​គេ​ពិត​ជា​ឈឺ​ចាប់ ។ គេ​តែងតែ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ក្លឹប ​ក្រុម​និង​ជា​ពិសេស​អ្នក​គាំទ្រ ។ គេ​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​បរាជ័យ​នេះ ហើយ​មិន​ចង់​ចាញ់​ ការ​ប្រកួត​ណា​មួយ​ឡើយ ប៉ុន្តែកំហុស​តែង​កើត​ក្នុង​បាល់ទាត់។ ពេល​នេះ​មាន​ខំ​ប្រឹង ​ជំរុញ​ទៅ​មុខ​ទាំង​អស់​គ្នា​ទេ។

Manchester United បាន​ប្រកួត​បើក​ឆាក​ពាន Champions League ចាញ់​ក្រុម Young Boys លទ្ធផល ១-២ ខណៈ Cristiano Ronaldo ធ្វើ​បាន​មួយ​គ្រាប់។ ប៉ុន្តែ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ បិសាច​ក្រហម​ខកចិត្ត​ជា​ខ្លាំង៕

Most Popular

To Top