កីឡា

Adeyemi ចង់ត្រឡប់ទៅ Bayern Munich វិញ

កីឡាករ Karim David Adeyemi នៅសប្តាហ៍នេះ បានបញ្ជាក់ថា គាត់ពិតជាចង់វិលត្រឡប់ ទៅកាន់ក្លឹប Bayern Munich ពិតមែនពីក្លឹប RB Salzburg ប្រសិនបើមានសំណើរ ណាមួយមែននោះ ។

កីឡាករខ្សែប្រយុទ្ធ វ័យ១៩ឆ្នាំរូបនេះ ទើបតែបានជាប់ឈ្មោះជាកីឡាករ របស់ជម្រើសជាតិអាល្លឺម៉ង់ នៅក្នុងឆ្នាំនេះប៉ុណ្ណោះ បន្ទាប់ពីបានបង្ហាញ ទំរង់លេងយ៉ាង អស្ចារ្យហើយបើនិយាយពីតម្លៃខ្លួន របស់គាត់ក៏កំពុង ហក់ឡើង ខ្លាំងផងដែរ ។

Adeyemi បាននិយាយថា ប្រសិនបើមានសំណើរមែននោះ គាត់ប្រាកដជាជ្រើសយកផ្លូវនេះវិញ ចូលរួមជាមួយនឹង Bayern Munich សាជាថ្មីដើម្បីបង្ហាញថា គាត់អាចធ្វើបានកម្រិតណាហើយ នឹងមិនខ្វល់ទេថា ទោះបីជាក្លឹបធ្លាប់បានឲ្យគាត់ ចាកចេញពីគ្រាមុនក្តី ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top