កីឡា

Man Utd ចង់​បន្ត​កុងត្រា​ថ្មី​ បន្ថែម​ទៀត​ជា​មួយ​ Bruno ក្រោយ​បង្ហាញ​ទម្រង់​ លេង​ល្អ​ខ្លាំង​

ក្លឹប​ Manchester United ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា​ កំពុង​បើក​ការ​ចរចា​ចង់​ធ្វើ​កុងត្រា​ថ្មី​បន្ថែម​ទៀត​ ជា​មួយ​ខ្សែ​បម្រើ​ Burno Fernandes នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ ​របស់​ Daily Mail នៅ​ក្នុង​ថ្ងៃ​នេះ​។

ក្រោយ​ពី​ចូល​រួម​ជា​មួយ​ក្លឹប​បិសាច​ក្រហម​តាំង​ដើម​ឆ្នាំ​២០២០មក Burno បាន​បង្ហាញ​ទម្រង់​លេង​ល្អ​ខ្លាំង​ ដោយ​បាន​ចូល​រួម​ប្រកួត​ ៨៥​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ៤៤គ្រាប់​។

ទោះ​ជា​កីឡាករ​នេះ​មាន​កុងត្រា​ជា​មួយ​ក្លឹប ​រហូត​ដល់​ឆ្នាំ​២០២៥ ​ខាង​មុខ​ទៅ​ហើយ​ក្ដី​ ក៏​ប៉ុន្តែ​ក្លឹប​នេះ​ចង់​បន្ត​កុងត្រា​ថ្មី​ឲ្យ​កាន់​តែ​យូរ​បន្ថែម​ព្រោះ​តែ​ Bruno ជា​កីឡាករ​ស្នូល​សម្រាប់​ Man Utd នេះ​។

តាម​ពិត​ទៅ​កិច្ច​ពិភាក្សា​ចរចា​ថ្មី​នេះ ​ភាគី​ទាំង​ពីរ​បាន​ និយាយ​គ្នា​តាំង​ខែ​កក្កដា​ម្ល៉េះ​ហើយ​ Man Utd សង្ឃឹម​ការ​ចរចា​នេះ​នឹង​បញ្ចប់​ដោយ​ជោគ​ជ័យ​នៅ​ចុង​ឆ្នាំ​នេះ​ ដើម្បី​ឲ្យ​ក្លឹប​នេះ​បើក​ការ​ចរចា ​រឿង​កុងត្រា​ថ្មី​ជាង​ Pogba បន្ទាប់​៕

ប្រភព៖http://sabay

Most Popular

To Top