ក្លឹប Manchester United ត្រូវបានសារព័ត៌មានចុះផ្សាយថា កំពុងបើកការចរចាចង់ធ្វើកុងត្រាថ្មីបន្ថែមទៀត ជាមួយខ្សែបម្រើ Burno Fernandes នេះបើយោងតាមការចុះផ្សាយ របស់ Daily Mail នៅក្នុងថ្ងៃនេះ។
ក្រោយពីចូលរួមជាមួយក្លឹបបិសាចក្រហមតាំងដើមឆ្នាំ២០២០មក Burno បានបង្ហាញទម្រង់លេងល្អខ្លាំង ដោយបានចូលរួមប្រកួត ៨៥ប្រកួត និងរកគ្រាប់បាល់បាន ៤៤គ្រាប់។
ទោះជាកីឡាករនេះមានកុងត្រាជាមួយក្លឹប រហូតដល់ឆ្នាំ២០២៥ ខាងមុខទៅហើយក្ដី ក៏ប៉ុន្តែក្លឹបនេះចង់បន្តកុងត្រាថ្មីឲ្យកាន់តែយូរបន្ថែមព្រោះតែ Bruno ជាកីឡាករស្នូលសម្រាប់ Man Utd នេះ។
តាមពិតទៅកិច្ចពិភាក្សាចរចាថ្មីនេះ ភាគីទាំងពីរបាន និយាយគ្នាតាំងខែកក្កដាម្ល៉េះហើយ Man Utd សង្ឃឹមការចរចានេះនឹងបញ្ចប់ដោយជោគជ័យនៅចុងឆ្នាំនេះ ដើម្បីឲ្យក្លឹបនេះបើកការចរចា រឿងកុងត្រាថ្មីជាង Pogba បន្ទាប់៕
ប្រភព៖http://sabay