Lionel Messi កំពុងជួបបញ្ហាស្វែងរកផ្ទះ ដើម្បីធ្វើទីតាំងរស់នៅមិនទាន់បាន ក្នុងទីក្រុងប៉ារីស ខណៈបច្ចុប្បន្នរស់នៅក្នុងសណ្ឋាគារ Le Royal Monceau។
Angel Di Maria គឺជាអ្នកទម្លាយរឿងនេះឡើយ និងបាននិយាយថា ស្ថានភាពផ្ទាល់ខ្លួនរបស់ Messi ក្នុងពេលបច្ចុប្បន្ននេះមិនសូវជាល្អប៉ុន្មានទេ។ និយាយប្រាប់កាសែត Ole ខ្សែបម្រើប្រយុទ្ធ Di Maria បានឲ្យដឹងថា រាល់ពេល Messi ចេញទៅរកអាហារពេលល្ងាចម្ដងៗ តែមានឡាននិងម៉ូតូជិះតាមរហូត។
Di Maria បានបន្ថែមទៀតថា ពីមុនប្រជាជននៅប៉ារីស មានការគោរពខ្ពស់ ប្រសិនបើកីឡាករ PSG ចេញទៅក្រៅគឺគ្មានអ្នករំខានទេ។ តែពេលនេះមាន Messi រៀងពិបាកចេញក្រៅបន្តិច។ រឿងមួយទៀត Messi មិនទាន់រកបានផ្ទះរស់នៅសម្រាប់ខ្លួនឯងនិងគ្រួសារនៅទីក្រុងប៉ារីសនៅឡើយទេ។
ម្ចាស់ពាន Ballon d’Or ៦សម័យសព្វថ្ងៃ កំពុងរស់នៅសណ្ឋាគារលំដាប់ផ្កាយ៥ Le Royal Monceau។ បន្ទប់ដែលថោកបំផុតក្នុងសណ្ឋាគារមួយនេះ មានតម្លៃជាង១០០០ដុល្លារ ក្នុងមួយយប់៕ ប្រភព៖ សប្បាយ