កីឡា

Tuchel សប្បាយចិត្តពេលដឹងថា Kane មិនបានទៅ Man City

គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅក្នុងផ្នែកមួយ នៃគំនិតរបស់លោក ក្នុងនាមជាអ្នកកីឡាករ ខ្សែប្រយុទ្ធ Harry Kane នោះបានបញ្ជាក់ថា កាលពីរដូវក្តៅគាត់គត់ ថាកីឡាកររូបនេះ គួរតែអាចផ្ទេរចេញ ទៅចូលរួមក្លឹបផ្សេងទៅហើយ។

លោក Tuchel ទោះបីជាយ៉ាងណាក្តី បានបង្ហាញក្តីរីករាយថា Harry Kane គឺនៅតែអាចបន្តលេង ជាមួយនឹងក្លឹបចាស់របស់គាត់ មាន់ខ្នាយមាស Spurs ដដែលនៅឡើយហើយ ក៏បានសារភាពដែរថា ធ្លាប់បានសាកល្បងសុំចរចាដែរប៉ុន្តែ
មិនមានលទ្ធផលជាវិជ្ជមានឡើយ។

គួរឲ្យដឹងដែរថា Kane ដែលតែងតែមានព័ត៌មាន អំពីការចាកចេញទៅចូលរួម ជាមួយនឹង Man City ជាផ្លូវការមិនអាចធ្វើបានសម្រេចឡើយ ហើយក៏បានបង្ហាញវត្តមានជាធម្មតាវិញ ឲ្យ Spurs ផងដែរនៅរដូវកាលនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top