កីឡា

ប្រធានក្លឹប Fiorentina សារភាពថាមិនច្បាស់ឡើយពីអនាគតរបស់ខ្សែប្រយុទ្ធ Vlahovic ដែលកំពុងចង់បានដោយ Man City

មកដល់សប្តាហ៍នេះប្រធានក្លឹប Fiorentia លោក Stadio Artemio Franchi បានសារភាពថាលោកមិនហ៊ានអះអាងនិងច្បាស់ទេថាកីឡាករឆ្នើម Vlahovic នឹងប្តេជ្ញាចិត្តក្នុងការបន្តរស់នៅជាមួយនឹងយើងបន្តទៀត ជាមួយនឹងកុងត្រាថ្មីឬយ៉ាងណានោះឡើយ។

ក្រៅពីនោះសូម្បីតែម្ចាស់ក្លឹបតែម្តងគឺលោក Rocco Commisso ក៏បានអះអាងដូចគ្នាដែរថាលោកមិនច្បាស់លាស់ទេអំពីអនាគតរបស់ Dusan Vlahovic ហើយក៏មិនអាចធ្វើការសន្យាចំពោះអ្នក គាំទ្របានដែរចំពោះកីឡាកររូបនេះ។

កីឡាករវ័យ២១ឆ្នាំរូបនេះបានក្លាយ ទៅជាតារាឆ្នើមរបស់ក្លឹបចាប់តាំងតែពីបានផ្ទេរមកពីក្លឹប Partizan Belgrade កាលពីឆ្នាំ២០១៨ហើយមកដល់ ពេលនេះមានក្លឹបជាច្រើនកំពុងតាមចង់បានកីឡាករ រូបនេះជាពិសេសក្លឹបមេឃខៀវ Man City៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top