កីឡា

គណៈកម្មាធិការ អូឡាំពិកអន្តរជាតិ ទទួលស្គាល់កីឡាករ អត្តពលកម្មកម្ពុជា ប៉ែន សុគង់ ជាអត្តពលិកកីឡា អូឡាំពិក ជាផ្លូវការ

ភ្នំពេញ ៖ គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានទទួលស្គាល់កីឡាករ អត្តពលកម្មកម្ពុជា ប៉ែន សុគង់ ដែលជាកីឡាករ ឆ្នើមរបស់កម្ពុជា និងសហព័ន្ធខ្មែរ អត្តពលកម្ម ស្ម័គ្រចិត្ត ជាអត្តពលិកកីឡាអូឡាំពិកជាផ្លូវការ បន្ទាប់ពីកីឡាកររូប ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ នៅប្រទេសជប៉ុនកាលពីថ្មីៗ នេះលើវិញ្ញាសារត់ល្បឿន១០០ម៉ែត្រ ។

កីឡាករអត្តពលកម្មកម្ពុជា ប៉ែន សុគង់បានប្រាប់ឲ្យដឹង តាមសាអនឡាញ ពីប្រទេសជប៉ុនថា ក្រោយពេលទទួលបាន វិញ្ញាបនប័ត្រពីគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ (IOC) ខ្ញុំបាទមានអារម្មណ៍ ត្រេកអររំភើបរីករាយយ៉ាងខ្លាំង ខ្ញុំបាទមិននឹកស្មានដល់ថា ខ្លួនខ្ញុំផ្ទាល់អាចមានថ្ងៃនេះ បន្ទាប់ពីរូបខ្ញុំចូល រួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូ ។

ខ្ញុំបាទសូមគោរពថ្លែង អំណរគុណលោកគ្រូបង្វឹក មិត្តរួមក្រុម នឹង លោកអ៊ុក សិទ្ធិជាតិ អតីត ប្រធានសហព័ន្ធ លោកសំហេង បុរស ប្រធានសហព័ន្ធខ្មែរ អត្តពលកម្មស្ម័គ្រចិត្តថ្មី គណៈកម្មការជាតិ អូឡាំពិក កម្ពុជា (NOCC) ក្រសួងអប់រំយុវជន និងកីឡា និងមជ្ឈមណ្ឌលកីឡា កងយោធពលខេមរភូមិន្ទ ដែលបានជ្រើសរើស នឹងផ្ដល់នូវឱកាស មួយនេះ ។

កីឡាកររូបនេះបន្តថា សម្រាប់ការហ្វឹកហាត់ នៅប្រទេសជប៉ុននាពេលនេះ ខ្ញុំមិនអាចកំណត់កម្រិត បានឡើយ ដោយសារខ្ញុំទើបធ្វើការហ្វឹកហាត់ បានរយៈពេល៤៥ថ្ងៃតែប៉ុណ្ណោះ ហើយយើងកំពុង ស្ថិតនៅដំណាក់កាលដំបូងបន្សាំខ្លួន ជាមួយក្រុមហ្វឹកហាត់ អាកាសធាតុ និងម្ហូបអាហារ៕

Most Popular

To Top