កីឡា

ទទួល​ដំណឹង Messi ជួប​បញ្ហា​ផ្ទាល់​ខ្លួន ជា​ពិសេស​រក​ផ្ទះ​រស់នៅមិន​ទាន់​បាន

Lionel Messi កំពុង​​ជួប​បញ្ហា​​ស្វែង​រក​ផ្ទះ ​ដើម្បី​ធ្វើ​ទីតាំង​រស់​នៅ​​មិន​ទាន់​បាន​ ក្នុង​ទីក្រុង​ប៉ារីស ខណៈ​បច្ចុប្បន្ន​​រស់​នៅ​ក្នុង​សណ្ឋាគារ Le Royal Monceau។

Angel Di Maria គឺ​ជា​អ្នក​ទម្លាយ​រឿង​នេះ​ឡើយ និង​បាន​​និយាយ​ថា ស្ថានភាព​​ផ្ទាល់​ខ្លួន​របស់ Messi ក្នុង​ពេល​បច្ចុប្បន្ន​នេះ​មិន​សូវ​ជា​ល្អ​ប៉ុន្មាន​ទេ។ និយាយ​ប្រាប់​កាសែត Ole ខ្សែ​បម្រើ​ប្រយុទ្ធ Di Maria បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ Messi ចេញ​ទៅ​រក​អាហារ​ពេល​ល្ងាច​ម្ដង​ៗ ​តែ​មាន​ឡាន​និង​ម៉ូតូ​​ជិះ​តាម​រហូត។

Di Maria បាន​បន្ថែម​ទៀត​ថា ពី​មុន​ប្រជាជន​នៅ​ប៉ារីស ​មាន​ការ​គោរព​ខ្ពស់ ប្រសិន​បើ​កីឡាករ​ PSG ចេញ​ទៅ​ក្រៅ​គឺ​គ្មាន​អ្នក​រំខាន​ទេ។ តែ​ពេល​នេះ​​មាន Messi រៀង​ពិបាក​ចេញ​ក្រៅ​បន្តិច។ រឿង​មួយ​ទៀត​ Messi មិន​ទាន់​រក​បាន​ផ្ទះ​រស់​នៅ​សម្រាប់​ខ្លួន​ឯង​និង​គ្រួសារ​នៅ​ទីក្រុង​ប៉ារីស​នៅ​ឡើយ​ទេ។

ម្ចាស់​ពាន Ballon d’Or ៦​សម័យ​សព្វថ្ងៃ​ កំពុង​រស់​នៅ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥ Le Royal Monceau។ បន្ទប់​ដែល​ថោក​បំផុត​ក្នុង​សណ្ឋាគារ​មួយ​នេះ​​ មាន​តម្លៃ​​ជាង​១០០០​ដុល្លារ​ ក្នុង​មួយ​យប់៕ ប្រភព៖ សប្បាយ

Most Popular

To Top