ភ្នំពេញ៖ បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជា បានសហការជាមួយខេម រសហព័ន្ធតេក្វាន់ដូ WT(World Taekwondo) រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក តាមអនឡាញ ២០២១ “Online Instructor Program 2021”ដែលមានសិក្ខាកាមជាគ្រូបង្វឹក ចំនួន១៨នាក់ មក ៦ ខេត្តក្រុង នៅទូទំាងប្រទេសកម្ពុជា ដែលមាប្រព្រឹត្តចាប់ពីថ្ងៃទី១៧ ខែកញ្ញាដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២១។

លោក ឆយ យ៉ុងសុក ជាគ្រូឧទ្ទេសវគ្គ បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាល បានចាប់ផ្តើមតំាងខែមិថុនា រហូតដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលមានរយៈពេល១៩សប្តាហ៍ ដោយយើងសិក្សារាល់សៅរ៍ ជាផ្នែកមួយនៃអភិឌ្ឍន និងជំរុញសកម្មភាពកីឡាតេក្វាន់ដូ នៅតាមបណ្តាលខេត្ត ឲ្យមានការរស់រវើក ទោះបីស្ថិតនៅក្រោម ការវាយលុកមេរោគ COVID-19 ក៏ដោយ។

សម្រាប់វគ្គនេះខាងលើ ដោយមានការជួបគាំទ្រភាគីកូរ៉េ ដើម្បីអភិឌ្ឍនកីឡាតេក្វាន់ដូ WT ដែលជាប្រភេទកីឡាអូឡាំពិក ទោះបីស្ថិតនៅក្រោមស្ថានភាព មេរោគ COVID-19ក៏ដោយ ក៏ត្រូវតែជំរុញឲ្យមានសកម្មភាព នៅតាមរាជធានីខេត្ត ដែលមានក្លិបកីឡាតេក្វាន់ដូ និងផ្តល់ចំណេះដឹង បច្ចេកទេសកីឡានេះ ជូនគ្រូបង្វឹកតាមរយៈពេលអនឡាញដែរ៕ ដោយ៖លី ភីលីព

