កីឡាករខ្សែបម្រើប្រយុទ្ធ Kai Havertz បន្ទាប់ពីកែប្រែកស្ថានភាពវិញទាំងស្រុងពីការចាប់ផ្តើមនៅ Premier League ទាំងយ៉ាប់យ៉ឺនរួចមករហូត ក្លាយទៅជាវិរៈបុរសក្នុងសៀវភៅកំណត់ត្រារបស់ក្លឹបតោខៀវ Chelsea ក្នុងព្រឹត្តិការណ៍ពានរង្វាន់ Champion League រដូវកាលមុន។
គ្រូបង្វឹករបស់ក្លឹបតោខៀវ Chelsea លោក Thomas Tuchel នៅសប្តាហ៍នេះបានចេញមកធ្វើការអះអាងថានឹងបន្តជួយដល់ Havertz ថែមទៀតដើម្បីអាចទាញ យកសក្តានុពលដ៏ខ្លាំងបំផុតរបស់កីឡាករវ័យក្មេងរូបនេះ ហើយនឹងមិនអនុញ្ញាតិឲ្យគាត់បានទំនេរនោះឡើយ។
Havertz បានចាប់ផ្តើមទាំងត្រដាបត្រដួស ក្រោយការផ្ទេរមកចូលរួមក្លឹបកាលពីឆ្នាំ២០២០ពីក្លឹប Bayer Leverkusen ប៉ុន្តែបច្ចុប្បន្នកំពុងមានឈ្មោះ ជាកីឡាករឆ្នើមនិងសំខាន់បំផុតម្នាក់របស់ក្លឹប Chelsea ហើយលោក Tuchel បានបញ្ជាក់ថានឹងមិនឲ្យកីឡាកររូបនេះខ្វះខាត ការប្រកួតនិងការហ្វឹកហាត់ឡើយនាពេលខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី