កីឡា

Guardiola ចាប់ផ្តើមងាកទៅក្រុមយុវជន ខណៈដែលឈុតធំ សំបូរអ្នករបួស

យុវជនរបស់ក្លឹបមេឃខៀវ Man City មួយចំនួននឹងអាចទទួលបានឱកាស ក្នុងការបង្ហាញខ្លួនឲ្យឈតុធំ របស់ក្លឹបខណៈដែលគ្រូបង្វឹក លោក Pep Guardiola កំពុងដាក់ផែនការថ្មី ដើម្បីអាចធ្វើឲ្យបានពានរង្វាន់ League Cup ជាលើកទី៥ជាប់គ្នា នៅក្នុងរដូវកាលនេះ។

បញ្ហារបួសរបស់កីឡាករឈុតធំ របស់ក្លឹប Man City គឺជាមូលហេតុសំខាន់ ដែលលោក Pep Guardiola ចាំបាច់ត្រូវតែយកក្រុមឈុតយុវជន មកប្រើប្រាស់នៅក្នុង ការប្រកួតពានរង្វាន់ Carabao Cup ជាមួយនឹងគូប្រជែង ជាពិសេសការប្រកួត នៅយប់ថ្ងៃអង្គារនេះ ប៉ះនឹងក្រុម Wycombe Wanderers ដែលមកពីលីគ League One។

គួរឲ្យដឹងដែរថា កាលពីប្រកួតលីគកំពូលអង់គ្លេស កាលពីថ្ងៃសៅរ៍កន្លងទៅ Man City ធ្វើបានត្រឹមតែ០ស្មើប៉ុណ្ណោះ ជាមួយនឹងក្រុម Southampton ដោយកីឡាករសំខាន់ៗ ជាច្រើនបានទទួលរងរបួសដូចជា John Stones, Aymeric Laporte, Rodri, Zlnchenko និង Steffen ជាដើម៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top