ភ្នំពេញ ៖ ព្រឹត្តិការណ៍ការ ប្រកួតកីឡាសកល Boxing Ultimate BoxingChampionship សម្រាប់ថ្ងៃទី២៦ កញ្ញា ឆ្នាំ២០២១ កាន់តែអស្ចារ្យជាង ការ ប្រកួតលើកទី១ ទៅទៀតដោយសារ តែមានអ្នកប្រដាល់ ដែមានសមត្ថភាពខ្ពស់ៗ ចូលរួមពិសេសមានការចីលរួមពីអ្នកប្រដាល់នារី ដែលមកពីក្លិបល្បីៗ ចូលរួមប្រកួតក្នុងតំណែង ជាគូឯករងទៀតផង ។
ការប្រកួតចំនួន៦គូនោះគូ ដែលគួរឲ្យចាប់អារម្មណ៍ ជាគូប្រកួតក្នុងតំណែងជើងឯក សម្រាប់គូប្រកួតក្នុងតំណែងជើងឯក អ្នលប្រដាល់ដែលមានឈ្មោះល្បី ទូច ដេវីដ មកពីក្លិបជម្រើសជាតិ ជួបជាមួយអ្នកប្រដាល់ មិនសូវល្បីឈ្មោះ ខុន ឌីណា មកពីក្លិបតាឯកដំបង ដែកមានរិទ្ធ ។
គូនេះនិយាយដោយត្រង់ ទៅប្រសិនបើទូចដេវីដឈ្នះ នោះសង្វៀនរបស់នាយកដ្ឋាន អង្គរក្សមិនសូវ ជារញ្ជួយទេតែប្រសិន បើអ្នកប្រដាល់ខុន ឌីណា ឈ្នះនោះគឺជើងមេឃពិតជាប្រែប្រួលហើយ ។ សូមបញ្ជាក់ថា គូនេះប្រកួតគ្នាក្នុងប្រភេទ ទម្ងន់៦០គីឡូក្រាម ។
កីឡាការិនី នូវ ស្រីពៅ ក្លិបតាឡីដំរីមានរិទ្ធប្រកួតជាមូយកីឡាការិនី វី ស្រីស្រស់ ក្លិបកីឡាជម្រើសជាតិ ដោយប្រកួតគ្នាក្មុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ជាអ្នកប្រដាល់ជើងខ្លាំងដូចគ្នា សម្រាប់គូនេះទាំងអ្នកឈ្នះទាំងអ្នកចាញ់នឹងវេទនាដូចគ្នា ។
សម្រាប់៤ទៀតគឺ ឈិន សីហា ក្លិបសាលវ័ន្ដកីឡាប្រកួតជាមួយអ្នកប្រដាល់ ផល ស៊ីឡុង ក្លិបតាឡីដំរីមានរិទ្ធ ក្នុងប្រភេទទម្ងន់៥២គីឡូក្រាម អ្នកប្រដាល់ វុទ្ធី ពិសី ក្លិបនាគរសជមានជ័យ ប្រកួតនឹងអ្នកប្រដាល់ រុំ ធារ៉ា ក្លិបអារុណរះកីឡា ក្នុងប្រភេទ ទម្ងន់៦៤គីឡូក្រាម និង អ្នកប្រដាល់ អំ ខេម ក្លិបជម្រើដជាតិប្រកួត ជាមួយអ្នកប្រដាល់ ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធ ក្នុងប្រភេទទម្ងន់៤៩គីឡឡូក្រាម ៕