កីឡា

ប្រទះឃើញ Ronaldo ជិះ​ឡាន​ទៅ​ហ្វឹកហាត់​នៅ​ Man Utd អម​ដោយ ​អង្គរក្ស​ជិះ​ឡាន ​ពី​ក្រោយ​

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​អង្គរក្ស​២នាក់​ ជិះ​ឡាន​មួយ​ពី​ក្រោយ​ នៅ​ពេល​ដែល​កីឡាករ​រូប​នេះ​បាន​ជិះ​ឡាន​ទៅ​កន្លែង​ហ្វឹកហាត់​របស់​ក្លឹប​ Manchester United នៅ​ព្រឹក​ថ្ងៃ​ព្រហស្បហ៍​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ក្នុង​ថ្ងៃ​នេះ ។

បើ​តាម​ប្រភព​ខាង​លើ​ នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ ដែល​គេ​ប្រទះ​ឃើញ​​ Ronaldo ​មាន​អង្គរក្ស​តាម​ខ្លួន​ជា​និច្ច​ សម្រាប់​ការ​សុវត្តិភាព​របស់​ខ្លួន​បែបនេះ ដោយ​សារព័ត៌មាន​ជា​ច្រើន​បាន​លើក​ឡើង​ថា​ កីឡាករ​រូប​នេះ​ បាន​ជួល​អង្គរក្ស​ផ្ទាល់​ខ្លួន​បែប​នេះ​ តាំង​ពី​គេ​រៀប​ចំ​ត្រលប់​មក​លេង​នៅ​អង់គ្លេស​វិញ​ម្ល៉េះ​។

អង្គរក្ស​ទាំង​ពីរ​រូប​ខាង​លើ​នេះ​ក៏​បាន​ទៅ​មើល​ការ​ខុស​ត្រូវ​ការ​ពារ​សុវត្ថិភាព​ Ronaldo នៅ​ពេល​ខ្លួន​ទៅ​ប្រកួត​ជា​មួយ​ក្លឹប​ Young Boys កាល​ពី​ថ្ងៃ​មុន​ផង​ដែរ​។

អង្គរក្ស​ដែល​ Ronaldo ជួល​មក​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ​គេ​អ្នក​មាន​បទពិសោធន៍​ខ្ពស់​ ដោយ​ពួក​គេ​ធ្លាប់​ទាហាន​ ប៉ូលិស​ និង​កង​ការពារ​ជា​ដើម​៕

ប្រភព៖ http://sabay

Most Popular

To Top