កីឡា

Xavi កំពុងមើលឃើញឱកាស ក្លាយជា គ្រូថ្មីរបស់ Barcelona

គ្រូបង្វឹករបស់ក្លឹប Al Sadd និងជាអតីតកីឡាករវិរៈរបស់ក្លឹប Barcelona ផងនោះគឺលោក Xavi នឹងទំនង
អាចទទួលតំណែងក្លាយជាគ្រូបង្វឹកថ្មីរបស់ Barcelona ជំនួសឲ្យលោក Ronald Koeman ។

ការចេញផ្សាយរបស់ Marca បានបញ្ជាក់ថា Xavi នឹងជំនួសតំណែងរបស់លោក Ronald Koeman ខណៈដែលបញ្ហា
របស់ក្លឹប Barcelona ជាបន្តបន្ទាប់មិនទាន់ត្រូវបានដោះស្រាយនៅឡើយនោះ។

ទោះបីជាយ៉ាងណាក្តីបុរសអេស្បាញរូបនេះ ក៏បានបញ្ជាក់ដែរថាមិនចង់បង្ហាញពី ភាពមិនគោរពចំពោះគ្រូបង្វឹកហូឡង់រូបនេះឡើយ
ប៉ុន្តែជាក់ស្តែងព័ត៌មាន អំពីការបណ្តេញចេញគ្រូបង្វឹក លោក Ronald Koeman គឺបានចាប់ផ្តើមធ្វើឡើងតាំងតែពីដើម រដូវកាល២០២១
-២០២២មកម្ល៉េះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top