The Sunsports ចេញផ្សាយនៅថ្ងៃនេះបានសរសេរថាកីឡាករប៉ទុយហ្គាល់ Cristiano Ronaldo បានដាក់ផែនការរួចទៅហើយក្នុងការបញ្ចប់ អាជីពជាកីឡាករនៅក្លឹបបាល់ទាត់បិសាចក្រហម Man UTD តែម្តង។
ប្រភពដដែលបានសរសេរទៀតថា ផែនការធំដែលនៅពីក្រោយការបញ្ចប់អាជីពនៅទឹកដី Old Trafford នោះគឺដោយសារតែកីឡាកររូបនេះ មានបំណងចង់ក្លាយជាគ្រូបង្វឹកអាជីពនៅទីនេះផង និងក៏ចង់ជួយណែនាំនិងតម្រង់ផ្លូវរបស់កូនប្រុស Cristiano Jr. ដែលកំពុងលេងឲ្យឈុតយុវជននៅទីនេះផង។
គួរឲ្យដឹងដែរថាកីឡាករ CR7 បានចុះកុងត្រាដែលមានរយៈពេល២ឆ្នាំជាមួយនឹងក្លឹប ព្រមទាំងជម្រើសក្នុងការបន្តកុងត្រាថ្មី១ឆ្នាំទៀតផងនៅទីនេះ នៅក្នុងការវិលត្រឡប់មកកាន់ទឹកដីចាស់ដែលគាត់ធ្លាប់សាងកេរ្ត៍ឈ្មោះ យ៉ាងល្បីល្បាញនៅលីគកំពូលអង់គ្លេស ហើយមនុស្សជាច្រើនជឿជាក់ថាគាត់នឹងអាចបន្តលេង ដល់អាយុ៤០ឆ្នាំជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី