កីឡា

ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ដឹង​ទេ Arsenal ពេល​នេះ​ នៅ​លេខ​ប៉ុន្មាន ​ក្នុង​តារាង​ពិន្ទុ?

Arsenal បានរក​ឃើញ​ជ័យជម្នះ​ទី​៣​ ក្នុង​លីគ​នៃ​​រដូវ​កាល​នេះ ក្រោយ​យក​ឈ្នះ Spurs ៣-១ កាល​ពី​យប់មិញ ​ដែល​ជា​ជំនួបគេ​ឲ្យ​ឈ្មោះ​ថា North London Derby។

៣​គ្រាប់​របស់ Arsenal ធ្វើ​បាន​ដោយ​កីឡាករ Smith-Rowe, Aubameyang និង Saka ខណៈ​គ្រាប់​បាល់​របស់​ Spurs រក​បាន​​ពី​សំណាក់​ខ្សែ​ប្រយុទ្ធ Son Heung-min។ នេះ​គឺ​ជា​ឈ្នះ​៣​ប្រកួត​ជាប់​គ្នា ​ក្នុង​លីគ​របស់​កាំភ្លើង​ធំ ដោយ​កន្លង​ទៅ​ពួក​គេ​ឈ្នះ Norwich City និង Burnley ១-០ ដូច​គ្នា។

Arsenal បាន​ចាប់​ផ្ដើម​​​៣​ប្រកួត​ដំបូង ​ដើម​រដូវ​កាល​មិន​ល្អ​ឡើយ ពោល​ចាញ់​ទាំង​អស់​និង​ធ្លាក់​ដល់​តំបន់ ​គេ​កាត់​ចោល​ឯណោះ។ ប៉ុន្តែ​ក្រោយ​ឈ្នះ​៣​ប្រកួត​ចុងក្រោយ ពួក​គេ​ពេល​នេះ​បាន​ឡើង​មក​កាន់ ​លេខ​១០​នៃ​តារាង​ពិន្ទុ​ Premier League វិញ​ហើយ។

លោក Mikel Arteta ពិត​ជា​រីករាយ​សម្រាប់​ជ័យជម្នះ​លើ​ក្រុម​ខ្លាំង Spurs។ បុរស​សញ្ជាតិ​អេស្ប៉ាញ ​ក៏​បាន​អរគុណ​អ្នក​គាំទ្រ ​ដែល​ជា​កម្លាំង​ជួយ​ឲ្យ​ក្រុម​មាន​កម្លាំង​ចិត្ត​ឡើង​វិញ និង​​ជំរុញ​ក្នុង​ឈ្នះ៕ ប្រភព៖ សប្បាយ

Most Popular

To Top