កីឡា

លោក ប៊ុយ សោភ័ណ្ឌ៖ ការប្រកួតកីឡាប្រដាល់សកល Ultimatr Boxing Championship កាន់តែប្រសើរឡើងៗ

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតប្រដាល់សកល Ultimatr Boxing Championship ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ គឺជាការប្រកួតដ៍អស្ចារ្យមួយដែលការប្រកួតរវាងកីឡាការិនីជើងខ្លាំង២រូប បានទទួលលទ្ធផលស្មើគ្នា ដោយទទួលបានការគាំទ្រកាន់តែខ្លាំងឡើង បន្ទាប់ពីការប្រកួតក្នុងគោលបំណងដំណើរឆ្ពោះទៅកាន់ ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

លោកប៊ុយ សោភ័ណ្ឌ ជាអគ្គលេខាធិការសហព័ន្ធបានអះអាងថា ការប្រកួតពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ នឹងកាន់តែប្រសើរដោយសារតែការផ្គូរផ្គងសហព័ន្ធធ្វើឡើង ដោយប្រុងប្រយ័ត្នពិសេសទាំងកីឡាករ កីឡាការិនី ត្រូវតែមានសមត្ថភាពប្រហាក់ប្រហែលគ្នា ។

ក្នុងការប្រកួតនៃសប្ដាហ៍ទី២នេះជំនួប ក្នុងតំណែងគូរឯករងរវាងកីឡាការិនី នូវ ស្រីពៅ មកពីក្លិបតាឡីដំរីមានរិទ្ធ ជាមួយកីឡាការិនី វី ស្រីស្រស់ ក្លិបកីឡាជម្រើសជាតិ លទ្ធផលបានត្រឹមស្មើពិន្ទុគ្នា ។កីឡាការិនីទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ។ ការប្រកួតក្នុងតំណែងគូឯកវិញនោះអ្នកប្រដាល់ល្បីឈ្មោះ ទូច ដេវីដ ក្លិបកីឡាជម្រើសជាតិ បានយកឈ្នះកីឡាករ ខុន ឌីណា ក្លិបតាឯកដំបងដែកមានរិទ្ធ ដែលជាអ្នកប្រដាល់មិនសូវមានឈ្មោះបោះសម្លេងនោះដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។

ចំពោះការប្រកួតក្នុងតំណែងគូពិសេសវិញនោះ អ្នកប្រដាល់អំ ខេមក្លិបកីឡាជម្រើសជាតិ ប្រកួតឈ្នះអ្នមប្រដាល់ឈុន ប្រាក់កាក់ ក្លិបតាឯកដំបងដែកមានរិទ្ធដោយពិន្ទុ ។ អ្នកប្រដាល់ទាំង២រូបនេះ ប្រកួតគ្នាក្នុងប្រភេទទម្ងន់៤៩គីឡូក្រាម ។ ការប្រកួតសម្រាប់គូធម្មតាវិញនោះ សម្រាប់ប្រភេទទម្ងន់៥២គីឡូក្រាមអ្នកប្រដាល់ឈិន សីហាក្លិបសាលវ័ន្ដកីឡាប្រកួតចាញ់ អ្នកប្រាដាល់ផល ស៊ីឡុងក្លិបតាឡីដំរីមានរិទ្ធដោយពិន្ទុ ។ វុទ្ធី ពិសី ក្លិបនាគមានជ័យរុំ ធារ៉ាក្លិបអារុណរះកីឡាដោយពិន្ទុ អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៦៤គីឡូក្រាម ។

អ្នកប្រដាល់លីន គឹមង៉ែតក្លិបបូរីរាជសីហ៍មានរិទ្ធ ប្រកួតឈ្នះអ្នកប្រដាល់ ធន ឈៀង រ៉ាន់ ក្លិបកងកេងមានរិទ្ធខេត្តបាត់ដំបង ដោយពិន្ទុ ។អ្នកប្រដាល់ទាំង២រូបនេះប្រកួតគ្នា ក្នុងប្រភេទទម្ងន់៥៧គីឡូក្រាម ៕ ដោយ៖លី ភីលីព

Most Popular

To Top