កីឡា

Samir Nasri ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់ ក្រោយ​គ្មាន​ក្លឹប​​លេង​

អតីត​កីឡាករ Arsenal និង Manchester City គឺ Samie Nasri បាន​ប្រកាស​ចូល​ និវត្តន៍​ពី​បាល់ទាត់​ ហើយ​ក្នុង​វ័យ​៣៤​ឆ្នាំ។

Nasri ធ្លាប់​ឈ្នះ​ពាន Premier League ២ដង​ក្នុង​រដូវ​កាល​២០១១-១២ ក្រោម​ការ​ដឹក​នាំ ​របស់​លោក Roberto Manchini និង​២០១៣-១៤ ក្រោម​លោក Pellegrini ជាមួយ Man City។ កីឡាករ​សញ្ជាតិ​បារាំង​​​លេង​ចុងក្រោយ​ឲ្យ​ក្លឹប Anderlecht ក្រោម​ការ​ដឹកនាំ ​របស់​មិត្តចាស់ Vincent Kompany។

ប៉ុន្តែ​នៅ​ឆ្នាំ​២០២០ Anderlecht បាន​សម្រេច​បញ្ចប់​កុងត្រា​របស់ Nasri ដោយ​សារ​​បំពាន​ច្បាប់​របស់​ក្លឹប ។ ដោយ​សារ​តែ​គ្មាន​ក្លឹប​​លេង ​តាំង​ពីរ​ពេល​នោះ​មក​ ទើប​ធ្វើ​ឲ្យ Nasri សម្រេច​ឈប់​លេង​បាល់​តែ​ម្ដង ។

គេ​នៅ​ចាំ​បាន​ថា​ នៅ​ឆ្នាំ​២០១៨ Nasri ធ្លាប់​ជាប់​ពិន័យ​១៨​ខែ ព្រោះ​តែ​ពាក់ព័ន្ធ​ប្រើប្រាស់​ថ្នាំ​ ប៉ូវ​កម្លាំង​ខុស​ច្បាស់ ។ គេ​ក៏​បាន​បញ្ជាក់​ដែរ​ថា រឿង​នេះ​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ឲ្យ​ គេ​ចូលនិវត្តន៍​ផង​ដែរ ៕

Most Popular

To Top