កីឡា

Fati លេខ១០ថ្មីរបស់ Barcelona រកគ្រាប់បានជាលើកដំបូងក្រោយត្រឡប់ពី របួសវិញជាង ១០ខែ

កីឡាករខ្សែប្រយុទ្ធស្លាបអេស្បាញ Ansu Fati វ័យទើបតែ១៨ឆ្នាំ ទីបំផុតគឺអាចរកគ្រាប់បាល់ជាលើកដំបូងរបស់ខ្លួនហើយគិតចាប់តាំងតែពី ពេល១០ខែ សម្រាប់ព្យាបាលរបួសក្នុងរយៈពេលត្រឹមតែ១០នាទី ចុងក្រោយនិងក្នុងនាមជាកីឡាករលេខ១០ ថ្មីរបស់ក្លឹបផងនោះ។

គ្រាប់បាល់ទី៣នៃការប្រកួតរវាង Barcelona និង Levante បានជួយឲ្យក្លឹបទទួលបាន៣ពិន្ទុងាយៗក្នុងការប្រកួតហើយក៏បានី ធ្វើឲ្យកីឡាកររូបនេះស្ទើរស្រក់ទឹកភ្នែកផងពព្រោះថាវាធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍រំភើបរបស់គាត់ខ្លាំងពេក។

គួរឲ្យដឹងដែរថា Fati បានអវត្តមានចាប់តាំងតែពិខែវិច្ឆិកាក្រោយទទួលរងរបួសធ្ងន់ធ្ងរពេលប៉ះជាមួយនឹងក្រុម Real Betis ហើយត្រូវធ្វើការវះកាត់ដល់ទៅ៤ដង និងសម្រាកព្យាបាលរបួសជាង១០ខែមុនពេលត្រឡប់មកវិញ និងទទួលបានអាវលេខ១០ របស់ក្លឹបផងបន្ទាប់ពី Lionel Messi៕ ប្រែសម្រួល៖ស៊ុនលី


Most Popular

To Top