កីឡា

កំឡុង​ Perez ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ អ្នក​គាំទ្រ​ក៏​ស្រែក​ថា​ ទិញ​ Mbappe ហើយ​លោក​ក៏​ឆ្លើយ​បែប​នេះ​

លោក​ Florentino Perez ប្រធាន​ក្លឹប​ Real Madrid បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បន្តិច​បន្តួច​ ក្រោយ​លោក​បាន​ធ្វើ​ដំណើរ​ ចេញ​ពី​ប្រកួត​តទល់នឹង​ក្លឹប​ Villarreal ក្នុង​លទ្ធផល​ សូន្យ​ស្មើ​ម្សិលមិញ​នេះ (ម៉ោងប្រទេសកម្ពុជា)​ នៅ​ទីលាន​ក្លឹប​លោក​ផ្ទាល់​ Santiago Bernabéu ។ បើ​យោង​តាមការ​ចុះ​ផ្សាយ​របស់ Marca ។

គ្រោះ​ថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​ គ្រាន់​តែ​កូត​ថ្នាំ​ឡាន​របស់​លោក​ Perez បន្តិច​បន្តួច​ប៉ុណ្ណោះ​ ក្រោយ​មាន​ឡាន​មួយ​គ្រឿង​ បាន​ជ្រុល​បុក​គូទ​ឡាន​លោក​ពី​ក្រោយ​ ដែល​ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​ទូរទស្សន៍​ មួយ​ចំនួន​នៅ​ទី​ក្រុង​ Madrid ប្រទេស​អេស្ប៉ាញ​នោះ​។

យ៉ាង​ណា​ក្ដី​ក្រោយ​ដឹង​ថា ​ឡាន​ជួប​គ្រោះ​ថ្នាក់​នោះ ​ជា​ឡាន​ប្រធាន​ក្លឹប​ Real មាន​អ្នក​គាំទ្រ​ជា​ច្រើន​របស់​ក្លឹប​ ក៏​ស្ទុះ​ចង់​សុំ​ថត​ជា​មួយ​លោក​ ហើយ​ក៏​បាន​សួរ​ថា​ តើ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe អត់​?

លោក​ Perez ក៏​បាន​ឆ្លើយ​តប​វិញ​លឿនៗ​ថា​ នឹង​ទិញ​យក​នៅ​ឆ្នាំ​ក្រោយ​។

សូម​រំលឹក​ផង​ដែរ​ថា​ Real បាន​តាមទិញ​យក​ Mbappe ពី​ PSG ជា​ច្រើន​លើក​ច្រើន​សារ​ កាល​ពី​រដូវកាល​កន្លង​ទៅ​នេះ​ ប៉ុន្តែ​មិន​បាន​សម្រេច​ ខណៈ​ដែរ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​នឹង​ចប់​កុងត្រា​ជា​មួយ​ PSG នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២២​ខាង​មុខ​៕ ប្រភព៖ សប្បាយ

Most Popular

To Top