កីឡា

Kross សារភាពថា គ្រាមួយនោះ គាត់លេងទាំងឈឺ របួសជាច្រើនខែ

The Goal នៅថ្ងៃនេះបានសរសេរថា កីឡាករខ្សែបម្រើអាល្លឺម៉ង់ Toni Kross បានទទួលភាព មិនស្រណុកខ្លួនឡើយ
គិតចាប់តាំងតែខែមិនា ហើយថែមទាំងបដិសេធ មិនព្រមដកឈ្មោះចេញពីបញ្ជី កីឡាករជម្រើសជាតិ ក្នុងការប្រកួតនៅអ៊ឺរ៉ូឆ្នាំ
២០២០ឡើយ ។

មកទល់នឹងពេលនេះ ក្រោយការវិលត្រឡប់មកមានវត្តមាន ឲ្យក្លឹប Real Madrid វិញ ទើបគាត់បានសារភាពថា គាត់ពិតជា
បានចំណាយពេលជាច្រើនខែ លេងទាំងរបួស ពិតមែនគិតចាប់តាំងតែពីមុន ខែមិនារហូតដល់ខែមិថុនា។

គិតចាប់តាំងពីបញ្ចប់ការ ប្រកួតឲ្យជម្រើសជាតិអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូ ឆ្នាំ២០២០មក Kross មិនដែលបង្ហាញ វត្តមានឲ្យ
ក្លឹបឡើយដោយយកពេលវេលា ទាំងនោះមកព្យាបាល របួសមួយនោះវិញ។

បច្ចុប្បន្នមានវ័យ៣១ឆ្នាំ ទៅហើយកីឡាករ Kross បានចាប់ផ្តើមធូរស្រាល ពីរបួសវិញហើយ និងក៏មានអារម្មណ៍ស្រួល ខ្លួនអាចចូល
លេងប្រកួតឲ្យ Real Madrid វិញផងដែរ ខណៈដែលកំពុងធ្វើការហ្វឹកហាត់ ត្រៀមរួចទៅហើយនោះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top