លោក Rio Ferdinand និង Owen Hargreaves សឹងមិនជឿនឹងភ្នែករបស់ពួកគេទេ ដែលបានឃើញ Lionel Messi ដេកធ្វើជារនាំងបាល់ការពារគេទាត់ Free Kick កាលពីយប់មិញនេះ។
ក្នុងការប្រកួតដែលក្រុម PSG បានយកឈ្នះលើក្រុម Manchester City ២-០ មានរឿងជាច្រើនបានកើតឡើង។ ជាក់ស្ដែង Messi រកបានគ្រាប់បាល់ដំបូងឱ្យក្រុម PSG តាំងពីផ្លាស់មកលេងនៅទឹកដីបារាំង និងរឿងមួយទៀតដែលគេឱ្យកំពូលកីឡាកររូបនេះដេកដើម្បីធ្វើរនាំងការពារបាល់ពីការទាត់ Free Kick របស់ Riyad Mahrez ។

ការឱ្យ Messi ដេកធ្វើរនាំងនេះ បានធ្វើឱ្យអ្នកវិភាគបាល់២នាក់គឺលោក Rio Ferdinand និង Owen Hargreaves មិនចង់ជឿថាកើតឡើងនោះទេ។ ដោយពួកគេអះអាងថានេះមិនមែនជាអ្វីដែល Messi សមនឹងធ្វើឡើយ ហើយវាក៏អាចនឹងបង្ហាញពីការមិនគោរពដល់កំពូលកីឡាករលើលោកនេះផងដែរ៕
ប្រភព៖ http://sabay
