ខ្សែការពារ Aaron Wan Bissaka ត្រូវបាន UEFA សម្រេចដាក់ពិន័យមិនឲ្យចូលលេង នៅក្នុងការប្រកួត UEFA Champions League ចំនួន២ប្រកួត ដែលជាប្រកួតតទល់នឹង Villarreal និង Atalanta នេះបើយោងតាមការចុះផ្សាយ របស់ក្លឹប Manchester United នៅក្នុងថ្ងៃនេះ។
កីឡាកររូបនេះ បានទទួលកាតក្រហម នៅនាទីទី៣៥ ក្នុងប្រកួតវាង Man Utd តទល់នឹង Young Boys ក្នុងលទ្ធផល ១-២ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅ ក្រោយបានបុកខ្សែបម្រើ Christopher Martins ចំពីក្រោយ។
បើតាមវិន័យកាតក្រហមធម្មតា Wan Bissak ត្រូវរងពិន័យមិនឲ្យចូលរួម ការប្រកួតតែមួយប្រកួតប៉ុណ្ណោះ ប៉ុន្តែខាង UEFA យល់ថាទង្វើដែលខ្សែការពារនេះធ្វើ ខុសឆ្គងខ្លាំង ក៏សម្រេចបន្ថែមពិន័យ ទ្វេដងបែបនេះ។
ការដាក់ពិន័យនេះធ្វើឲ្យ Man Utd មានការព្រួយបារម្ភខ្លាំង ក្នុងការប្រកួត UCL តទល់នឹង Villarreal ស្អែកនេះ ខណៈដែរ Wan Bissaka ក៏អវត្តមានរីឯ Maguire និង Shaw ក៏មិនមកជួយដោយសារតែបញ្ហារបួស៕ Source: Sabay