កីឡា

Man UTD បង្ហាញផែនការសម្រាប់ Wan Bissaka

រូបភាពពី៖​ AFP

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបបិសាចក្រហម Man UTD បានធ្វើការសម្រេចចិត្តសាជាថ្មីចំពោះកុងត្រារបស់កីឡាករខ្សែការពារ Wan Bissaka ក្រោយកុងត្រាថ្មី ដែលត្រូវបានពិភាក្សាបានបន្តការជាប់គាំង។

តាមការបញ្ជាក់របស់ក្លឹបបានឲ្យដឹងថាកុងត្រាថ្មីសម្រាប់កីឡាករខ្សែការពារកណ្តាលរូបនេះគួរតែត្រូវធ្វើឡើងបន្ទាប់ពីរដូវក្តៅបញ្ចប់ភ្លាមមកម្ល៉េះប៉ុន្តែខកខានទៅវិញ។

ដូច្នេះទោះបីជាកុងត្រារបស់គាត់នឹងត្រូវផុតកំណត់នៅក្នុងឆ្នាំ២០២៤ក្តីប៉ុន្តែក្លឹបនៅសល់កុងត្រាដែលអាចបន្តជាមួយគ្នាបណ្តោះអាសន្នចំនួន១២ខែសិនសម្រាប់ដំណាក់កាលនេះហើយបន្ទាប់មកនឹងឈានទៅដល់ការចរចាកុងត្រារយៈពេលវែងជាមួយគ្នាសាជាថ្មី៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top