កីឡា

Haaland ផ្ញើសារអបអរ Messi ក្រោយលើកពាន Ballon d’Or

រូបភាពពី៖​ AFP

យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធ Erling Haaland បានធ្វើការផ្ញើសារអបអរកីឡាករ Lionel Messi បន្ទាប់ពីកីឡាករអាហ្សង់ទីន រូបនេះបានលើកពាន Ballon d’Or ជាលើកទី៨របស់ខ្លួន។

កីឡាករ Haaland បានផ្ញើសារអបអរឲ្យ Messi ផងនិងបានបង្ហោះរូបភាពរបស់កីឡាករ Messi ផងនៅលើបណ្តាញសង្គម Instagram របស់ខ្លួនតាមរយៈពាក្យអបអរដូចគ្នាដែរថា Felicitaciones @LEOMESSI ឬមានន័យថាអបអរ LEOMESSI។

គួរឲ្យដឹងដែរថា Haaland អាចស៊ុតបញ្ចូលទីបានទៅដល៥២គ្រាប់នៅគ្រប់ការប្រកួតទាំងអស់កាលពីរដូវកាលមុនដោយជួយឲ្យ Man City លើកពានរង្វាន់ដល់ទៅ៣ក្នុងឆ្នាំតែមួយប៉ុន្តែបានត្រឹមលេខ២នៅក្នុងបញ្ជីដែលអាចឈ្នះពាន Ballon d’Or ពីក្រោម Messi វ័យ៣៦ឆ្នាំដែលបានជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនលើកពានរង្វាន់ពិភពលោកនៅកាតាកាលពីឆ្នាំមុន៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top