ខ្សែបម្រើ Bruno Fernandes បាននិយាយទៅកាន់ CBS Sports នៅក្នុងថ្ងៃនេះថា នៅក្នុងប្រកួតទល់នឹង Villarreal ក្របខ័ណ្ឌ UEFA Champions League ក្នុងលទ្ធផលឈ្នះ ២-១ យប់មិញនេះ បើមានប៉េណាំង គេជាអ្នកទទួលខុសត្រូវរឿងស៊ុត។
Bruno បាននិយាយថា៖” នៅក្នុងប្រកួតយប់មិញហ្នឹង ខ្ញុំជាអ្នកទទួលខុសត្រូវរឿងស៊ុតបាល់ប៉េណាំងទី បើមាន។ តែនៅក្នុងប្រកួតមួយហ្នឹងយើងអត់មានផង។ ហើយរឿងដែលអ្នកណាទទួលខុសត្រូវលើការស៊ុតប៉េណាំងទីនេះ គឺអ្នកចាត់ការគាត់ជាអ្នកសម្រេច “។
សូមរំលឹកផងដែរថា Bruno ក៏ជាអ្នកទទួលត្រូវក្នុងការស៊ុតប៉េណាំងទីក្នុងប្រកួតនឹង Aston Villa ថ្មីៗនេះដែរតែស៊ុតអត់ចូល ដែលធ្វើឲ្យ Man Utd ចាញ់ការប្រកួតនេះ។
យ៉ាងណាក្ដីក្នុងការប្រកួតខាងលើខាងគ្មានបាល់ប៉េណាំងទីទេ ដោយ Villarreal ជាអ្នកស៊ុតចូល១គ្រាប់មុនដោយ Paco Alcacer នៅនាទីទី៥៣ និងខាង Man Utd ស៊ុត២គ្រាប់ក្រោយដោយ Alex Telles នៅនាទីទី៦០ និង Ronaldo នៅនាទីទី៩០+៥៕
ប្រភព៖http://sabay