កីឡា

Bruno ស៊ុតចុងម៉ោងនាទី៩០បូក១ជួយឲ្យ Man UTD យក៣ពិន្ទុទាំងប្រផិតប្រផោយ

រូបភាពពី៖​ AFP

ប្រកួតប៉ះ នឹងក្រុមបាតតារាង Fulham យប់មិញនេះក្រុមបិសាចក្រហម Man UTD របស់លោក Erik Ten Hag អាចធ្វើបានជោគជ័យទាំងលំបាកវេទនាបំផុត ដោយអាចរកបានតែ១គ្រាប់ប៉ុណ្ណោះក្នុងការប្រកួតពេញ៩០នាទីនិងនាទីបន្ថែម។

គ្រាប់បាល់មិនអាចកើតឡើងឡើយទោះបី ជាអាចគ្រប់គ្រងការប្រកួតបានទៅដល់៥៥ភាគរយក្តីរហូតដល់នាទីទី៩០បូក១ទើបកីឡាករខ្សែបម្រើ Bruno Fernades អាចរកបាន១គ្រាប់ជួយឲ្យ Man UTD ធានាបាន៣ពិន្ទុមកផ្ទះវិញ។

ចប់ការប្រកួតនេះ Man UTD ទទួលបាន៣ពិន្ទុនៅលេខរៀងទី៨ដដែល ក្នុងតារាងមាន១៨ពិន្ទុខណៈដែលក្រុមម្ចាស់ផ្ទះ Fulham មាន១២ពិន្ទុបន្តឈរនៅលេខរៀង១៤ក្បែរទៅ នឹងតំបន់គេកាត់ចោលនៅឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top