ក្រុមចោរ បានបន្លំចូលលួចលុយ និងគ្រឿងអលង្ការ ក្នុងបន្ទប់មួយចំនួន នៅសណ្ឋាគារលំដាប់ផ្កាយ៥ មានទីតាំងនៅទីក្រុងប៉ារីស ដែល Lione Messi កំពុងស្នាក់នៅ ។
ក្រុមចោរបានចូល ក្នុងសណ្ឋាគារ Le Royal Monceau ដោយឡើងតាមដំបូល និងលួចចូលក្នុងបន្ទប់តាមទ្វារ យ៉រ ដែលមិនចាក់ចោល នៅមួយជាន់លើបន្ទប់ Messi ស្នាក់នៅ ។ បន្ទប់៤ត្រូវបានចោរចូលប៉ុន្មាន សប្ដាហ៍ ក្រោយពេល Messi ចូលមកស្នាក់នៅ ។
កាមេរ៉ាសុវត្ថិភាពថត បានបុរសពាក់ម៉ាស់២នាក់ តោងចុះចូលបន្ទប់ជាន់ទី ៦កាលពីថ្ងៃពុធសប្ដាហ៍មុន ។ នៅរាត្រីនោះ PSG បានធ្វើដំណើរទៅលេងនៅទឹកដីក្រុម Metz ប៉ុន្តែ Messi មិនបានទៅជាមួយទេ ដោយស្នាក់ក្នុងសណ្ឋាគារ ព្រោះតែមាន របួសក្រោយប្រកួត។
ជនរងគ្រោះម្នាក់ដែលជាទីប្រឹក្សា ហិរញ្ញវត្ថុក្នុងទីក្រុងឌុយបៃ បាននិយាយថា នាងបានបាត់ខ្សែកមាសតម្លៃ ៣០០០ផោន ក្រវិលតម្លៃ៥០០ផោន និងលុយ២០០០ផោន។ យ៉ាងណាជាសំណាងល្អ បន្ទប់របស់ Messi មិនត្រូវបានចោរចូលឡើយ ហើយដំណឹងខាងលើ ទើបតែបែកធ្លាយថ្មីៗនេះឯង ៕