The Goal នៅថ្ងៃនេះបានចេញផ្សាយថាទោះបីជាបានដឹងហើយថាគ្រូបង្វឹករបស់ក្លឹបតោខៀវបច្ចុប្បន្នលោក Thomas Tuchel នឹងក្លាយទៅជាចំណាយថ្លៃ សម្រាប់ក្លឹបក្តីប៉ុន្តែប្រធានក្លឹបលោក Joan Laporta បានសង្ឃឹមថាថ្ងៃខាងមុខនឹងអាច បញ្ចុះបញ្ចូលបុរសរូបនេះមកធ្វើការជាមួយនឹង Barcelona។
ទោះបីជាគ្រូបង្វឹករូបនេះនិងក្លឹបតោខៀវ Chelsea គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ក្តីនៅពេលនេះប៉ុន្តែបញ្ហាហិរញ្ញវត្ថុខ្លះផងនិងបញ្ហាបន្តកុងត្រាថ្មីផង បានធ្វើឲ្យអនាគតរបស់លោក Tuchel គ្រូជនជាតិអាល្លឺម៉ង នឹងជួបបញ្ហាជាមិនខាន។
គួរឲ្យដឹងដែរថាក្រោយការមកដល់ទឹកដី Stamford Bridge ត្រឹមពាក់កណ្តាលរដូវកាលមុននេះប៉ុណ្ណោះលោក Thomas Tuchel បានជួយដឹកនាំក្រុម Chelsea បង្កើនទំរង់លេងវិញ
យ៉ាងខ្លាំងនិងឈានទៅដល់ការ លើកពានរង្វាន់អ៊ឺរ៉ុប Champion Leagues ជាលើកដំបូងផងក្រោយខកខានអស់រយៈពេលជាច្រើនឆ្នាំ៕
ប្រែសម្រួល៖ស៊ុនលី