កីឡា

Raiola កំពុងជម្រុញឲ្យ Pogba ចុះកុងត្រាជាមួយនឹង Real Madrid

ភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ត្រូវបាន The Goal ចេញផ្សាយថាកំពុងតែស្វែងរកឱកាស និងជម្រុញឲ្យមានការឈានទៅដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករបារាំងរូបនេះ មកកាន់ទឹកដីអេស្បាញជាមួយនឹងក្លឹប Real Madrid។

មកដល់ពេលនេះកុងត្រាថ្មីរវាងកីឡាករ Pogba ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅមិនទាន់ឈានទៅដល់ ការចុះហត្ថលេខាបន្តនៅឡើយខណៈដែលការផុតកំណត់ របស់កុងត្រាចាស់នឹងឈានចូលមក ដល់ហើយកីឡាករ គឺនឹងអាចចាកចេញដោយមិនមានតម្លៃខ្លួនឡើយ នៅរដូវត្រឹមចុងរដូវកាលនេះ។

ភ្នាក់ងាររបស់កីឡាករបានព្យាយាមដំបូងឡើយ ជាមួយនឹងក្លឹប Barcelona ផងដែរប៉ុន្តែហាក់ដូចជាបញ្ហាហិរញ្ញវត្ថុ មិនអំណោយលផងទើបធ្វើឲ្យកិច្ចពិភាក្សាត្រូវងាកទៅReal Madrid វិញហើយក្នុងនោះសូម្បីតែ PSG ក៏កំពុងទាក់ទងដូចគ្នាដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top