កីឡា

Pique សារភាពថា Barcelona មានបញ្ហាច្រើនណាស់​ ក្រោយចាញ់ AT Madrid យប់មិញ

ក្រោយការបរាជ័យ​ ក្នុងការប្រកួតផ្ទួន ទាំងបាល់លីគនិង Champion Leagues ផងនោះនៅពេលនេះ Barcelona បានធ្លាក់មក
ត្រឹមលេខរៀងទី៩ប៉ុណ្ណោះ ក្នុងតារាងលីគ របស់អេស្បាញ La Liga ។

យប់មិញនេះ Barcelona ត្រូវបាន AT Madrid បំបាក់នៅក្រៅទឹកដីយ៉ាងអាម៉ាសសាជាថ្មីក្នុងលទ្ធផល២ទល់នឹង០ហើយដែលវាបាន
បង្ហាញយ៉ាងច្បាស់ថា ក្រុមខ្លាំងមួយនេះពិតជាមានបញ្ហា នៅក្រោយការចាកចេញ របស់កំពូលកីឡាករល្បី ជាពិសេសក្រោមការដឹកនាំរបស់លោកRonald Koeman ។

ក្រោយចប់ការប្រកួតកីឡាករ ខ្សែការពារ Gerard Pique បានសារភាពថា ដូចដែរគ្រប់គ្នាមើលឃើញជាមួយ នឹងអ្វីដែលគាត់មើលឃើញនោះគឺដូចគ្នាថាក្រុមពេលនេះ កំពុងមានបញ្ហាជាច្រើន បន្តបន្ទាប់គ្នាពិតមែន ។

Pique បាននិយាយថា វាគឺជាស្ថានភាពក្នុងបញ្ហាដ៏ស្មុគ្រស្មាញ ហើយពួកយើងកំពុងទទួលរងផលប៉ះពាល់ អំពីហើយគាត់នឹងមិនលាក់បាំង អ្វីលើសពីនេះនោះទេ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top