កូនប្រុសរបស់អតីតវិរៈបុរសឆ្នើម របស់ក្លឹបបិសាចក្រហម Man UTD លោក Wayne Rooney គឺកីឡាករ Kai Rooney កំពុងបានបង្ហាញស្នាដៃនិងជំហ៊ាន ពីឪពុករបស់ខ្លួនតាម រយៈការស៊ុត បញ្ចូលទី ជាបន្តបន្ទាប់ នាកាល ប្រកួតកន្លងមក។
ជាក់ស្តែងប្រកួតចុងក្រោយនេះប៉ះនឹងក្រុមហង្សក្រហម Liverpool ឲ្យឈុតក្រោមអាយុ ១២ឆ្នាំកីឡាករ Kai រូបនេះអាចស៊ុតបញ្ចូលដល់ទៅ៤គ្រាប់ម្នាក់ឯងប៉ុន្តែ ទោះបីជាយ់ាងណាក្តីមិនអាចជួយ ឲ្យលទ្ធផលបរាជ័យ៥ទល់នឹង៤កែប្រែបានឡើយ។

គួរឲ្យដឹងដែរថា Kai បានចុះកិច្ចព្រមព្រៀងកុងត្រាដំបូង របស់ខ្លួនជាមួយនឹងក្លឹបបិសាចក្រហម Man UTD កាលពីខែធ្នូឆ្នាំ២០២០កន្លងមកក្រោយពេលដែលកីឡាករ រូបនេះត្រូវបានក្លឹបជាច្រើនទាក់ទង៕
ប្រែសម្រួល៖ស៊ុនលី
