កីឡា

Laporta ប្រធានក្លឹប Barcelona ធ្លាប់សង្ឃឹមថា Messi នឹងលេងឲ្យក្លឹប ដោយមិនគិត នៅនាទីចុងក្រោយ មុនការចាកចេញ

ប្រធានក្លឹប Barcelona លោក Joan Laporta នៅសប្តាហ៍នេះ បានសារភាពថាលោកបានធ្លាប់ សង្ឃឹមថាក្លឹបនៅតែអាចធ្វើការជាមួយនឹង
កីឡាករ Lionel Messi ក្នុងលក្ខខណ្ឌដែលកីឡាកររូបនេះ លេងដោយមិនគិតថ្លៃឡើយ នៅនាទីចុងក្រោយមុនការសម្រេចចិត្តចាកចេញទៅបារាំង។

បញ្ហាហិរញ្ញវត្ថុនិងបញ្ហាមិនអាចទាក់ទាញតារាឆ្នើមៗ តទៅទៀតបានគឺវិបត្តិដ៏ស៊ីជម្រៅរបស់ក្លឹបនៅពេលនេះ ហើយលោកប្រធានក្លឹបរូបនេះបានបញ្ជាក់ថា Barcelona នឹងមិនអាចធ្វើការផ្តល់នូវកុងត្រា ដែលមានតម្លៃថ្លៃៗតទៅទៀតបាននោះទេ ក្នុងពេលបច្ចុប្បន្ននេះ។

គួរឲ្យដឹងដែរថាកីឡាករម្ចាស់ពាន Ballon d’Or ចំនួន៦សម័យរូបនេះ បានដើរចេញពីក្លឹប Barcelona កាលពីរដូវក្តៅទាំងគ្មានតម្លៃខ្លួនទាំង
ដែលកីឡាករផ្ទាល់មិន ដែលមានបំណងចង់ចាកចេញឡើយទៅកាន់ក្លឹប អ្នកមានបារាំង PSG។

លើកឡើងពីបញ្ហារបស់ Messi លោក Laporta បាននិយាយបែបនេះថា៖ខ្ញុំធ្លាប់ពិតជា បានរំពឹងទុកថា Messi នឹងព្រមនិយាយថាគាត់នឹងបន្តលេងឲ្យក្លឹបទាំងមិនចាំបាច់ទទួលប្រាក់ចំណូលប៉ុន្តែច្បាស់ណាស់ កីឡាករក្នុងកម្រិតនេះគឺមិនអាចទៅរួចនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top