កីឡា

Ronaldo ទើបមកដល់ PL វិញ​ ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញាភ្លាម

ខ្សែ​ប្រយុទ្ធ​ Cristiano Ronaldo ត្រូវ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ របស់​ Premier League នៅ​ក្នុង​ថ្ងៃ​នេះ​ ក្រោយ​ឆ្លង​កាត់​ការ​បោះ​ឆ្នោត​ពី​សំណាក់​អ្នក​គាំទ្រ​ និង​អ្នក​ជំនាញ​បាល់ទាត់​នៅ​លីគ​កំពូល​មួយ​នេះ​។

នៅ​ក្នុង​ខែ​កញ្ញាកន្លង​ទៅ​នេះ​ Ronaldo បាន​ស៊ុត​សរុប​១៧ជើង​ ប៉ុន្តែ​ចូល​តែ​៣គ្រាប់​ប៉ុណ្ណោះ​ ក្នុង​ប្រកួត​តទល់នឹង​ក្លឹប​ Newcastle ២គ្រាប់​ និង​តទល់នឹង​ក្លឹប​ West Ham ១គ្រាប់​។

ការ​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​នៅ​ Premier League នេះ​ជា​លើ​ទី​៥ហើយ​ សម្រាប់​កំពូល​ខ្សែ​ប្រយុទ្ធ​នេះ​ដោយ​ធ្លាប់​ឈ្នះ​ចំនួន​៤ដង​ កាល​មក​លេង​ឲ្យ​ Man Utd លើ​ដំបូង​ នៅ​ក្នុង​នោះ​ឈ្នះ​ចំនួន​២​លើក​នៅ​ឆ្នាំ​២០០៦ និង​២លើក​នៅ​ឆ្នាំ​២០០៨៕

ប្រភព៖ http://sabay

Most Popular

To Top