កីឡាករខ្សែការពារកណ្តាលបារាំង Raphael Varane ត្រូវបានគេមើលឃើញថា បានបង្ខំចិត្តចាកចេញពី ការប្រកួតត្រឹមតង់ទី១ប៉ុណ្ណោះក្នុងការប្រកួតពានរង្វាន់ Nations League វគ្គផ្តាច់ព្រ័ត្រយប់មិញឲ្យបារាំង។
ប្រកួតជាមួយនឹងអេស្បាញដើម្បីដណ្តើមយកពាន ដ៏ធំមួយរបស់អ៊ឺរ៉ុបមួយនេះ បើទោះបីជាបានទទួលជោគជ័យប៉ុន្តែ Varane ត្រូវបានគេជឿជាក់ថានឹង ក្លាយទៅជាបញ្ហាចោទសម្រាប់ក្លឹបបិសាចក្រហម Man UTD ឯណោះវិញទេសម្រាប់ការប្រជែងក្នុងលីគ និងពានរង្វាន់ Champions League។
Varane ត្រូវបានប្តូរចេញនៅនាទីទី៤៣ ដោយការដើរចេញដោយខ្លួនឯង មែនប៉ុន្តែគាត់ត្រូវបានគេក្រុមគ្រូពេទ្យធ្វើការពិនិត្យភ្លាមៗ នៅនឹងកន្លែង ហើយមិនទាន់ត្រូវបានប្រកាស លំអិតបន្ថែមអំពីរបួសនេះ នៅឡើយទេ៕ ប្រែសម្រួល៖ស៊ុនលី

