កីឡា

Lukaku និង Hazard ហោះត្រឡប់មកវិញ ហើយក្រោយបរាជ័យ របស់ប៊ែលហ្ស៊ិក

កីឡាករខ្សែប្រយុទ្ធឆ្នើមទាំងពីរនាក់ របស់ជម្រើសជាតិប៊ែលហ្ស៊ិក Lukaku និង Hazard ត្រូវបានគេដឹងថា បានធ្វើដំណើរមកកាន់ ប្រទេសកំណើតវិញហើយនិងមិនអាចចូលរួម ការប្រកួតសេសសល់ របស់ក្រុមទៀតឡើយ។

ការប្រកាសដែលត្រូវបានធ្វើឡើង ដោយគ្រូបង្វឹកលោក Roberto Martinez កាលពីថ្ងៃសៅរ៍ម្សិលមិញ បានឲ្យដឹងទៀតថា កីឡាករទាំងពីរនឹងមិនមានវត្តមាន ក្នុងការប្រកួតយកលេខ៣ ក្នុងព្រឹត្តិការណ៍ Nations League ឡើយក្រោយបរាជ័យ ក្រោមថ្វៃដៃរបស់បារាំង ក្នុងលទ្ធផល៣ទល់នឹង២។

ការប្រកួតប៉ះអ៊ីតាលី ដើម្បីយកលេខ៣ដែលធ្វើឡើង នៅថ្ងៃអាទិត្យនេះនឹងមិនមានវត្តមាន របស់កីឡាករទាំងពីរដោយសារបញ្ហាសំខាន់នោះ គឺថាពួកគេសុទ្ធតែបានទទួលរងរបួសខ្លះផង ក្នុងការប្រកួត៤ប្រកួតចុងក្រោយ ឲ្យក្រុមដូចនេះគ្រូបង្វឹកនឹងមិនចាំបាច់ មានវត្តមានរបស់ពួកគាត់ឡើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top