កីឡា

ម្ចាស់ក្លឹបថ្មី Newcastle សន្យានាំយកតារាឆ្នើ មកម្រិតពិភពលោកមករួមក្លឹប

នៅក្រោយការចាកចេញ របស់ម្ចាស់ក្លឹបចាស់លោក Mike Ashley រួចរាល់ Newcastle ត្រូវបានគេមើលឃើញ នឹងឈានទៅដល់សម័យកាលថ្មីមួយទៀត ក្រោមកការដឹកនាំ របស់កំពូលមហាសេដ្ឋីរបស់អារ៉ាប់ ហើយមានទាំងផែនការ ដើម្បីត្រឡប់មកក្លាយជាក្រុមដ៏ខ្លាំងមួយ របស់ Premier League នាពេលខាងមុខ។

ម្ចាស់ក្លឹបថ្មីម្នាក់ដែលជាផ្នែកមួយ នៃភាគហ៊ុនទាំងអស់ សរុបជាង៣០០លានផោន ដែលបានចំណាយទិញ Newcastle គឺលោកស្រី Amanda Staveley បានធ្វើការសន្យាយ៉ាងច្បាស់លាស់ ទៅកាន់អ្នកគាំទ្រក្លឹបថា នឹងទាញយកកីឡាករឆ្នើមកម្រិតពិភពលោក មកកាន់ទីនេះហើយនឹងដើម្បីនាំយក ពានរង្វាន់ជាច្រើនឲ្យក្លឹប។

លោកស្រីគឺជាប្រធានក្រុមហ៊ុន Staveley ក៏ជាម្ចាស់ហ៊ុនមួយចំណែកផងដែររបស់ក្លឹប Newcastle ក្រោយការទិញលក់ក្លឹបត្រូវបានធ្វើឡើង រួចរាល់កាលពីសប្តាហ៍កន្លងមកហើយ ទាំងលោកស្រី និងប្រធានក្លឹបថ្មីផ្សេងទៀត ក៏បានអះអាងថានឹងចំណាយលុយដ៏ច្រើនបំផុតមួយ ដើម្បីនាំយកកីឡាករដែលមានគុណភាព ឲ្យបានច្រើនមកទីនេះ។

ថ្លែងទៅកាន់ The Sun កាលពីប៉ុន្មានថ្ងៃកន្លងមកលោកស្រី Amanda បាននិយាយថាបច្ចុប្បន្ន ក្រុមការងាររបស់ខ្លួន គឺកំពុងស្ថិតនៅក្នុងទីផ្សាររួចរាល់ ទៅហើយដើម្បីអាចចរចា នាំយកកីឡាករលំដាប់ពិភពលោក មកចូលរួមក្លឹប នៅក្នុងខែមករាខាងមុខ និងរដូវកាលក្រោយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top